ព្រះត្រៃបិដក ភាគ ៧៥
ឯកវិហារិវគ្គ ទី៤៤
ឯកវិហារិយត្ថេរាបទាន ទី១
[២១] ព្រះសម្ពុទ្ធព្រះនាមកស្សបៈដោយគោត្រ ព្រះអង្គមានផៅពង្សប្រសើរ ទ្រង់មានយសប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់ត្រាស់ឡើងហើយក្នុងភទ្ទកប្បនេះ។ ព្រះអង្គមិនមានធម៌នាំឲ្យយឺតយូរ មិនជាប់អារម្មណ៍ ទ្រង់មានព្រះហឫទ័យសើ្មអាកាស ព្រះអង្គច្រើនទៅដោយធម៌ដ៏សូន្យចាកកិលេស ព្រះអង្គមិនញាប់ញ័រដោយលោកធម៌ ទ្រង់ត្រេកអរក្នុងអនិមិត្ត គង់នៅហើយ។ ព្រះអង្គមានព្រះហឫទ័យមិនជាប់ចំពាក់ មិនមានកិលេសជាគ្រឿងលាប មិនច្រឡូកច្រឡំក្នុងត្រកូល និងពួកគណៈ ព្រះអង្គជាអ្នកប្រាជ្ញ ប្រកបដោយករុណាដ៏ធំ ទ្រង់ឈ្លាសវៃក្នុងឧបាយជាគ្រឿងណែនាំ។ ព្រះអង្គប្រកបក្នុងកិច្ចរបស់បុគ្គលដទៃ ទ្រង់ទូន្មានពួកមនុស្ស ព្រមទាំងទេវតា ឲ្យទៅកាន់ផ្លូវជាទីទៅកាន់ព្រះនិពា្វន ជាគ្រឿងញុំាងភក់គឺគតិ ឲ្យរីងស្ងួត។
ID: 637643691754412079
ទៅកាន់ទំព័រ៖