ព្រះត្រៃបិដក ភាគ ៧៥
ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឯកសង្ខិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកសង្ខិយត្ថេរាបទា។
បាដិហិរសញ្ញកត្ថេរាបទាន ទី៣
[២៣] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់គួរទទួលគ្រឿងបូជា ក្នុងកាលនោះ ព្រះអង្គស្តេចចូលទៅក្នុងទីក្រុង មួយអន្លើដោយភិក្ខុមួយសែនអង្គ សុទ្ធតែជាអ្នកស្ទាត់ស្ទាញ។ កាលព្រះសម្ពុទ្ធ ទ្រង់មានព្រះហឫទ័យស្ងប់រម្ងាប់ មិនញាប់ញ័រដោយលោកធម៌ សេ្តចចូលទៅក្នុងទីក្រុង ក្នុងខណៈនោះ មានសំឡេងគឹកកង ក្នុងការក្រោកទទួលត្រង់ច្រកផ្លូវ។
ID: 637643693055349587
ទៅកាន់ទំព័រ៖