ព្រះត្រៃបិដក ភាគ ៧៥

ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ជា​ដំណើរ​ល្អ​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បា​ដិ​ហិ​រស​ញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បា​ដិ​ហិ​រស​ញ្ញ​កត្ថេ​រាប​ទាន។


ញាណ​ត្ថ​វិ​កត្ថេ​រាប​ទាន ទី៤


 [២៤] ខ្ញុំ​ឃើញ​ព្រះសម្ពុទ្ធ ទ្រង់​ឧត្តម​ជាង​សត្វ​ជើង​ពីរ ទ្រង់​រុងរឿង​ដូច​ផ្កា​កណិការ ឬដូច​ដើម​ទីប​ព្រឹក្ស ដ៏​ភ្លឺ​ព្រោងព្រាត ពុំ​នោះ​សោត ដូចជា​មាស​ភ្លឺ​រន្ទាលច្រាលឆ្អៅ។
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 637643693603005940
ទៅកាន់ទំព័រ៖