ព្រះត្រៃបិដក ភាគ ៧៥
ហរីតកិទាយកត្ថេរាបទាន ទី៨
[២៨] ខ្ញុំកំពុងតែនាំយកនូវផ្លែសម៉ ផ្លែកន្ទួតព្រៃ ផ្លែស្វាយ ផ្លែព្រីង ផ្លែសម៉ពិភេទក៍ ផ្លែពទ្រា ផ្លែក្រខុប និងផ្លែព្នៅ ដោយខ្លួនឯង។ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ជាអ្នកប្រាជ្ញ ព្រះអង្គគង់នៅក្នុងញកភ្នំ ទ្រង់មានឈាន ត្រេកអរក្នុងឈាន ជាមហាមុនីដ៏មាំមួន ដែលកំពុងត្រូវអាពាធបៀតបៀន។ ខ្ញុំយកផ្លែសម៉ទៅថ្វាយព្រះសយម្ភូ ភេសជ្ជៈគ្រាន់តែខ្ញុំធ្វើរួចហើយ ព្យាធិក៏រម្ងាប់ក្នុងខណៈនោះភ្លាម។ ព្រះសម្ពុទ្ធ ទ្រង់លះបង់សេចក្តីក្រវល់ក្រវាយ បានធ្វើអនុមោទនា ព្រោះភេសជ្ជទាននេះផង ព្រោះការរម្ងាប់នូវព្យាធិនេះផងថា អ្នកកើតជាទេវតាក្តី ជាមនុស្សក្តី ឬកើតក្នុងជាតិដទៃក្តី សូមឲ្យជាអ្នកដល់នូវសេចក្តីសុខ ក្នុងទីទាំងពួង មួយទៀត សូមកុំឲ្យព្យាធិកើតមានដល់អ្នកឡើយ។
ID: 637643704266443996
ទៅកាន់ទំព័រ៖