ព្រះត្រៃបិដក ភាគ ៧៥
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះហរីតកិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។
ចប់ ហរីតកិទាយកត្ថេរាបទាន។
អម្ពបិណ្ឌិយត្ថេរាបទាន ទី៩
[២៩] កាលនោះ ខ្ញុំកើតជាសេ្តចដំរី មានភ្លុក ង ទន្ទាំ មានកំឡាំងច្រើន កំពុងត្រាច់ទៅក្នុងព្រៃធំ ក៏បានឃើញព្រះបរមលោកនាយក។ ខ្ញុំបានយកផ្លែស្វាយមួយចង្កោម ថ្វាយព្រះសាស្តា ឯព្រះសិទ្ធត្ថៈ ទ្រង់មានព្យាយាមធំ ជាលោកនាយក ទ្រង់បានទទួល។ កាលនោះ ខ្ញុំកំពុងតែសំឡឹងមើល ព្រះជិនស្រីទ្រង់សោយហើយ ខ្ញុំក៏ញុំាងចិត្តឲ្យជ្រះថ្លាចំពោះព្រះអង្គ ហើយបានទៅកើតក្នុងឋានតុសិត។ ខ្ញុំច្យុតចាកឋានតុសិតនោះមក បានជាសេ្តចចក្រពត្តិ សោយនូវសម្បត្តិទាំងឡាយ ដោយឧបាយនុ៎ះឯង។
ID: 637643704807224968
ទៅកាន់ទំព័រ៖