ព្រះត្រៃបិដក ភាគ ៧៥
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
បានឮថា ព្រះវេលុវផលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់វេលុវផលិយត្ថេរាបទាន។
ភល្លាតកទាយកត្ថេរាបទាន ទី៤
[៣៤] ព្រះសម្ពុទ្ធ មានវណ្ណៈដូចមាស មានលក្ខណៈ ៣២ ដ៏ប្រសើរ ទ្រង់សេ្តចទៅកាន់ជាយព្រៃធំ ព្រះអង្គដូចជាសាលរាជព្រឹក្ស មានផ្ការីកហើយ។ ខ្ញុំក្រាលកម្រាលស្មៅ រួចហើយអារាធនាព្រះសម្ពុទ្ធដ៏ប្រសើរថា សូមព្រះសម្ពុទ្ធអនុគ្រោះខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គប្រាថ្នានឹងថ្វាយចង្ហាន់។
ID: 637643707176443340
ទៅកាន់ទំព័រ៖