ព្រះត្រៃបិដក ភាគ ៧៥

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ភលា្ល​តកទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ភល្លា​តកទាយ​កត្ថេ​រាប​ទាន។


ឧម្មា​បុប្ផិ​យត្ថេ​រាប​ទាន ទី៥


 [៣៥] កាល​ដើម​ជ្រៃ ជា​ពោធិព្រឹក្ស​ដុះឡើង មាន​ពន្លឺ​ខៀវខ្ចី ខ្ញុំ​បាន​យក​កម្រងផ្កា​កប្បាស ទៅ​បូជា​ពោធិព្រឹក្ស​នោះ។ ក្នុង​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ពោធិព្រឹក្ស​ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​ពោធិព្រឹក្ស។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ កាត់​ផ្តាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 637643707756287484
ទៅកាន់ទំព័រ៖