ព្រះត្រៃបិដក ភាគ ៧៥
ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឧម្មាបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឧម្មាបុបិ្ផយត្ថេរាបទាន។
អម្ពាដកិយត្ថេរាបទានទី៦
[៣៦] ព្រះសម្ពុទ្ធព្រះនាមវេស្សភូ ជាអ្នកប្រាជ្ញ ស្តេចចូលទៅក្នុងសាលវ័ន (ព្រៃរាំងភ្នំ) ដែលមានផ្ការីកល្អ ហើយគង់ក្បែរជ្រោះភ្នំដែលគេទៅបានដោយលំបាក ដូចកេសររាជសី ជាសត្វមានជាតិខ្ពស់។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាផ្កាម្កាក់ចំពោះព្រះសម្ពុទ្ធ ជាស្រែបុណ្យ ដែលមានព្យាយាមធំ ដោយដៃរបស់ខ្លួន។
ID: 637643708073005881
ទៅកាន់ទំព័រ៖