ព្រះត្រៃបិដក ភាគ ៧៦

ស្ដេច​នាគ​បាន​ថ្វាយ​នូវ​បាយទឹក​ផង នូវ​ភោជន​ដែល​គួរ​បរិភោគ​មាន​ថ្លៃ​ច្រើន​ផង នូវ​ពរ​ដ៏​ប្រសើរ​ផង ចំពោះ​ព្រះពុទ្ធ​ទ្រង់​មានយស​ធំ។ លុះ​ព្រះសម្ពុទ្ធ​នោះ ទ្រង់​សោយ​ហើយ ទ្រង់​លាង​បាត្រ ហើយ​ធ្វើ​អនុមោទនា ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ថា ចូរ​នាងនាគ​កញ្ញា មាន​ឫទ្ធិ​ច្រើន​ចុះ។ នាងនាគ​កញ្ញា បានឃើញ​ព្រះ​សព្វញ្ញុ​ពុទ្ធ​ដែល​ទ្រង់​ស្រស់បស់ មានយស​ច្រើន ចិត្ត​ក៏​ជ្រះថ្លា​ចំពោះ​ព្រះ​សាស្ដា​ផង ចិត្ត​ក៏​ប្រតិព័ទ្ធ​ចំពោះ​ព្រះ​សាស្ដា​ផង។ ក្នុងខណៈនោះ ព្រះសម្ពុទ្ធ​ជាម​ហា​វីរបុរស ព្រះ​នាម​បទុមុ​ត្ត​រៈ ជ្រាប​ច្បាស់​នូវ​ចិត្ត​របស់ខ្ញុំ ទ្រង់​បង្ហាញ​នូវ​ភិក្ខុនី​ដោយ​ឫទ្ធិ។ ភិក្ខុនី​នោះ ក្លៀវក្លា សម្ដែង​នូវ​ឫទ្ធិ​ច្រើនប្រការ ខ្ញុំ​ក៏​រីករាយ​ត្រេកអរ បាន​ពោល​ពាក្យ​នេះ ចំពោះ​ព្រះ​សាស្ដា​ថា បពិត្រ​ព្រះអង្គ​ជា​អ្នកប្រាជ្ញ ខ្ញុំម្ចាស់​បានឃើញ​ឫទ្ធិ​ទាំងនេះ ដែល​រាប់​ថា​ក្រៃលែង​ជាង​ឫទ្ធិ​ឯទៀត ភិក្ខុនី​នោះ ក្លៀវក្លា​ដោយ​ឫទ្ធិ​ខ្លាំង​ម៉េ្លះ តើ​ដោយ​ប្រការ​ដូចម្ដេច។
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 637643947620558757
ទៅកាន់ទំព័រ៖