ព្រះត្រៃបិដក ភាគ ៧៦
(មារពោលថា) នាងអាស្រ័យនូវដើមឈើដែលមានចុងរីកផ្កាស្គុះស្គាយ ឋិតនៅទៀបគល់រាំងតែម្នាក់ឯង ទាំងអ្នកណាមួយ ជាគម្រប់ពីរនឹងនាង ក៏មិនមាន តើនាងមិនខ្លាចពួកជនពាល ឬពួកអ្នកលេងទេឬ។
(ខ្ញុំឆ្លើយថា) ពួកជនអ្នកលេង ចំនួនមួយរយក្ដី មួយពាន់ក្ដី ដែលប្រាកដដូច្នោះ មកក្នុងទីនេះ យើងក៏ឥតព្រឺរោម ឥតញាប់ញ័រ ម្នាលមារ អ្នកជាបុគ្គលម្នាក់ឯង តើនឹងធ្វើម្ដេចដល់យើង។
យើងនុ៎ះ អាចបំបាត់ខ្លួនក៏បាន ចូលទៅក្នុងពោះអ្នកឯងក៏បាន កាលយើងឋិតនៅត្រង់ប្រជុំចិញ្ចើម ក៏អ្នកមើលមិនឃើញ។ យើងជាស្រីស្ទាត់ក្នុងផ្លូវចិត្ត ទាំងឥទ្ធិបាទទាំងឡាយ យើងក៏បានចម្រើនល្អហើយ យើងជាស្រីរួចចាកចំណងទាំងអស់ហើយ នែអាវុសោ យើងមិនខ្លាចអ្នកទេ។
ID: 637643949425402476
ទៅកាន់ទំព័រ៖