ព្រះត្រៃបិដក ភាគ ៧៦

ចំនួន​ពាន់​នៃ​ពួក​ជន​ដោយ​ជុំវិញ រមែង​បង្អោន​មក​នូវ​បច្ច័យ គឺ​ចីវរ បិណ្ឌបាត សេនាសនៈ ដោយ​កា​លភ្លាមៗ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​គាស់រំលើង​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​មេ​ដំរី​កាត់ផ្ដាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​ជា​បុគ្គល​ប្រសើរ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឧប្បល​វណ្ណា​ភិក្ខុនី​មាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧប្បល​វណ្ណា​ថេ​រិយា​បទាន។

ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 637643949908058729
ទៅកាន់ទំព័រ៖