ព្រះត្រៃបិដក ភាគ ៧៦

បពិត្រ​ព្រះ​មុនី​ជា​ធី​របុ​រស ភិក្ខុនី​ណា ដែល​ព្រះអង្គ​សរសើរ​ហើយ បពិត្រ​ព្រះអង្គ​ជានា​យក ខ្ញុំម្ចាស់​សូមឲ្យ​បាន​ដូច​ភិក្ខុនី​នោះ ក្នុង​កប្ប​ទី ៨ អំពី​កប្ប​នេះ បើ​សេចក្ដីប្រាថ្នា​នឹង​សម្រេច។ ក្នុង​កាលនោះ ព្រះ​សាស្ដា​បាន​ត្រាស់​នឹង​ខ្ញុំ​ថា ម្នាលនាង​ដ៏​ចម្រើន នាង​កុំ​ខ្លាច ចូរ​នាង​ត្រេកអរ​ចុះ ក្នុង​កាល​អនាគត នាង​នឹង​បាន​តំណែង​នុ៎ះ​ដូច​ចិត្ត​ប្រាថ្នា។ ព្រះ​សាស្ដា​ព្រះនាម​គោតម ទ្រង់​សម្ភព​ក្នុង​ត្រកូល​ក្សត្រ​ឱក្កា​កៈ នឹង​មាន​ក្នុង​លោក ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ។ នាង​នឹង​បាន​ជា​ផៅពង្ស​ក្នុង​ធម៌​ទាំងឡាយ នៃ​ព្រះ​សាស្ដា​អង្គ​នោះ ជា​ឱរស ជា​ធម្ម​និម្មិត មានឈ្មោះ​ថា នាង​បដាចារា ជា​សាវិកា​របស់​ព្រះ​សាស្ដា។ ក្នុង​គ្រានោះ ខ្ញុំ​មានចិត្ត​រីករាយ មាន​មេត្តាចិត្ត បម្រើ​ព្រះ​ជិនស្រី ជា​លោកនាយក ព្រមទាំង​ព្រះសង្ឃ ដរាប​អស់ជីវិត។ ដោយ​អំពើ​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​ការ​តម្កល់ទុក​នូវ​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស។
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637643950370871194
ទៅកាន់ទំព័រ៖