ព្រះត្រៃបិដក ភាគ ៧៦
ព្រះពុទ្ធព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសធំ ប្រសើរជាងពួកជនអ្នកពោល ទ្រង់កើតឡើងក្នុងភទ្ទកប្បនេះ។ ក្នុងកាលនោះ ព្រះរាជាក្នុងដែនកាសី ព្រះនាមកិកី ជាឧបដ្ឋាករបស់ព្រះពុទ្ធជាមហេសី ជាឥស្សរៈលើប្រជាជន ក្នុងក្រុងពារាណសីបូរីដ៏ឧត្ដម។ ខ្ញុំបានជាធីតាទី ៣ នៃព្រះបាទកិកីនោះ ដែលប្រាកដថា ភិក្ខុនី បានស្ដាប់ធម៌របស់ព្រះជិនស្រីដ៏ប្រសើរ ហើយពេញចិត្តនឹងបព្វជ្ជា។ តែក្នុងកាលនោះ ព្រះបិតារបស់យើង ទ្រង់ពុំអនុញ្ញាត យើងក៏ជាស្រ្តីមិនខ្ជិលច្រអូស បានប្រព្រឹត្តព្រហ្មចរិយៈសម្រាប់កុមារី អស់ ២០ ពាន់ ឆ្នាំ នៅក្នុងផ្ទះ ជាព្រះរាជកញ្ញា ឋិតនៅក្នុងសេចក្ដីសុខ ត្រេកអរ រីករាយក្នុងការបម្រើព្រះពុទ្ធ ជាធីតា ៧ អង្គគឺ នាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ សង្ឃទាសិកា ជាគំរប់ប្រាំពីរ។ (រាជកញ្ញាទាំងនោះ លុះចេរវិលវឹងមកក្នុងពុទ្ធុប្បាទនេះ) បានមកជាខ្ញុំ ១ ឧប្បលវណ្ណា ១ ខេមា ១ ភទ្ទាភិក្ខុនី ១ កិសាគោតមី ១ ធម្មទិន្នា ១ វិសាខា ជាគំរប់ប្រាំពីរ។
ID: 637643950581340628
ទៅកាន់ទំព័រ៖