ព្រះត្រៃបិដក ភាគ ៧៦
ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបដាចារាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បដាចារាថេរិយាបទាន។
ឧទ្ទាន
ឯកុបោសថិការិយាបទាន ១ សឡលបុប្ផិកាថេរិយាបទាន ១ មោទកទាយិកាថេរិយាបទាន ១ ឯកាសនទាយិកាថេរិយាបទាន ១ បញ្ចទីបទាយិកាថេរិយាបទាន ១ នឡមាលិកាថេរិយាបទាន ១ បជាបតិគោតមីថេរិយាបទាន ១ ខេមាថេរិយាបទាន ១ ឧប្បលវណ្ណាថេរិយាបទាន ១ បដាចារាថេរិយាបទាន ១ មានគាថា ៥០៩ គាថា។
ចប់ ឯកុបោសថវគ្គ ទី២។
ID: 637643951733215070
ទៅកាន់ទំព័រ៖