ព្រះត្រៃបិដក ភាគ ៧៦

 ព្រះពុទ្ធ​ជាម​ហា​វីរបុរស ទ្រង់​អនុមោទនា​ថា ម្នាលនាង​ដ៏​ចម្រើន តំណែង​ណា ដែល​នាង​ប្រាថ្នា​ហើយ តំណែង​ទាំងអស់​នោះ នឹង​សម្រេច​ពុំខាន ចូរ​នាង​បាន​សេចក្ដីសុខ រំលត់ទុក្ខ​ចុះ។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រះ​សាស្ដា ព្រះនាម​គោតម ទ្រង់​សម្ភព​ក្នុង​ត្រកូល​ក្សត្រ​ឈ្មោះ​ឱក្កា​កៈ នឹង​កើតឡើង​ក្នុង​លោក។ នាង​នឹង​បាន​ជា​ញាតិ​ក្នុង​ធម៌​របស់​ព្រះ​សាស្ដា​អង្គ​នោះ ជា​ឱរស ជា​ធម្ម​និម្មិត ជា​សាវិកា​នៃ​ព្រះ​សាស្ដា ឈ្មោះ​នាង​កុណ្ឌ​លកេ​សី​ដ៏​ចម្រើន។
 ដោយ​អំពើ​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​ការ​តម្កល់ទុក​នូវ​ចេតនា​នោះ​ផង ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស។ លុះ​ខ្ញុំ​ច្យុត​ចាក​ឋាន​តាវត្តឹង្ស​នោះ ទៅ​កើត​ក្នុង​ឋាន​យាមៈ ច្យុត​ចាក​ឋាន​យាមៈ​នោះ បាន​ទៅ​កើត​ក្នុង​ឋាន​តុសិត ច្យុត​ចាក​ឋាន​តុសិត​នោះ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​និម្មានរតី រួច​ទៅ​កើត​ក្នុង​បរនិម្មិតវសវត្តី​បូរី។
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 637643952263839966
ទៅកាន់ទំព័រ៖