ព្រះត្រៃបិដក ភាគ ៧៦

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឯក​បិណ្ឌបាត​ទាយិកា​ភិក្ខុនី​មាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯក​បិណ្ឌបាត​ទាយិកា​ថេ​រិយា​បទាន។


កដ​ច្ឆុ​ភិ​ក្ខ​ទាយិកា​ថេ​រិយា​បទាន ទី៧


 [៧] កាល​ព្រះ​សាស្តា ព្រះនាម​តិស្សៈ ទ្រង់​ត្រាច់​ទៅ​បិណ្ឌបាត ខ្ញុំ​បាន​យក​ចង្ហាន់​មួយ​វែក ថ្វាយ​ដល់​ព្រះពុទ្ធ​ដ៏​ប្រសើរ។ ព្រះសម្ពុទ្ធ ព្រះនាម​តិស្សៈ ជា​សាស្តា ជានា​យក​ដ៏​លើសលុប​ក្នុង​លោក ទ្រង់​ទទួល​ហើយ ទ្រង់​គង់នៅ​ក្នុង​ផ្លូវ ទ្រង់​ធ្វើ​អនុមោទនា​ដល់​ខ្ញុំ​ថា
 នាង​ប្រគេន​ចង្ហាន់​មួយ​វែក នឹង​បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស នឹង​បាន​ជា​អគ្គមហេសី​នៃ​ស្តេច​ទេវតា ៣៦ ដង។
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637643925119465339
ទៅកាន់ទំព័រ៖