ព្រះត្រៃបិដក ភាគ ៧៦
ព្រះបិតាយើង ទ្រង់មិនអនុញ្ញាតឲ្យបួសទេ កាលនោះ យើងជាអ្នកមិនខ្ជិលច្រអូស បានប្រព្រឹត្តព្រហ្មចរិយសម្រាប់កុមារី អស់ពីរម៉ឺនឆ្នាំក្នុងផ្ទះ។ យើងជាព្រះរាជធីតា ៧ នាក់ ជាកញ្ញាឋិតនៅក្នុងសេចក្ដីសុខ ត្រេកអររីករាយ ក្នុងការបម្រើព្រះពុទ្ធ គឺនាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ នាងសង្ឃទាសិកា ជាគំរប់ប្រាំពីរ។ កាលនោះ (ព្រះរាជធីតាទាំង ៧ នាក់នោះ ចេរវិលវឹងមក) បានជានាងខេមា ១ ឧប្បលវណ្ណា ១ បដាចារា ១ ខ្ញុំ ១ កិសាគោតមី ១ ធម្មទិន្នា ១ វិសាខា ជាគំរប់ប្រាំពីរ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះ ផង លុះខ្ញុំលះបង់នូវរាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុង ឋានតាវត្តឹង្ស។ ឥឡូវនេះ ដល់មកបច្ឆិមភព ខ្ញុំកើតក្នុងត្រកូលសេដ្ឋីដ៏ស្ដុកស្ដម្ភក្នុងបូរីដ៏ឧត្ដម ឈ្មោះគិរិព្វជៈ ឋិតនៅក្នុងវ័យដ៏ចម្រើន។
ID: 637643962960715040
ទៅកាន់ទំព័រ៖