ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​ឃើញ​នូវ​ចោរ​ដែលគេ​កំពុង​បណ្ដើរ​យក​ទៅ​ដើម្បី​សម្លាប់ ហើយ​ស្រឡាញ់​ចំពោះ​ចោរ​នោះ លំដាប់នោះ បិតា​របស់ខ្ញុំ​ដោះ​ចោរ​នោះ ចេញ​អំពី​ទោស​ដែល​ត្រូវ​សម្លាប់ ដោយ​កហាបណៈ​មួយ​ពាន់។ បិតា​បាន​ឲ្យ​ខ្ញុំ​ទៅ​ចោរ​នោះ ព្រោះ​ដឹង​ច្បាស់​នូវ​ចិត្ត​ខ្ញុំ ខ្លួនខ្ញុំ​ជា​ស្រី​ឥត​រង្កៀស ជា​អ្នក​អាណិត​អនុគ្រោះ​ក្រៃពេក ចំពោះ​ចោរ​នោះ។ ឯចោរ​នោះ នាំមក​នូវ​គ្រឿងបូជា ហើយ​នាំ​ខ្ញុំ​ទៅកាន់​ជ្រោះ​សម្រាប់​ទំលាក់​ចោរ ហើយ​គិត​សម្លាប់​ខ្ញុំ​លើ​ភ្នំ ដោយ​សេចក្ដី​ចង់បាន​នូវ​គ្រឿងប្រដាប់​របស់ខ្ញុំ។ គ្រានោះ ខ្ញុំ​ធ្វើ​អញ្ជលី​ដ៏​ល្អ ប្រណម្យ​ចំពោះ​ចោរ​ឈ្មោះ​សត្តុ​កៈ រក្សា​នូវ​ជីវិត​របស់​ខ្លួន​ទុក​សិន ហើយ​ពោល​ពាក្យ​នេះ​ថា បពិត្រ​អ្នក​ដ៏​ចម្រើន អ្នក​ចូរ​នាំ​យក​នូវ​សង្វា​ជា​វិការ​នៃ​មាស ព្រមទាំង​កែវ​មុក្តា កែវ​ពៃទូរ្យ​ដ៏​ច្រើន​ទាំងអស់​នេះ​ទៅចុះ រួច​សូមឲ្យ​អ្នក​ប្រាប់​គេ​ឲ្យដឹង​ថា ខ្ញុំ​ជា​ទាសី​ចុះ។ ម្នាលនាង​កល្យាណី នាង​ចូរ​ដាក់​នូវ​គ្រឿងប្រដាប់​មក​ឲ្យ​អញ​ចុះ នាង​កុំ​ខ្សឹកខ្សួល​ខ្លាំង​ឡើយ អញ​មិនដែល​ថា មិន​សម្លាប់​នូវ​មនុស្ស​ដែល​មក​ក្នុង​ព្រៃ​សោះ​ទេ។
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 637643963177121569
ទៅកាន់ទំព័រ៖