ព្រះត្រៃបិដក ភាគ ៧៦
នាងនេះនឹងបានជាព្រះញាតិ ក្នុងធម៌ទាំងឡាយនៃព្រះគោតមនោះ ជាឱរស ជាធម្មនិម្មិត បានជាសាវិកានៃព្រះសាស្ដា មានឈ្មោះថា កិសាគោតមី។ កាលនោះ ខ្ញុំស្ដាប់នូវពុទ្ធព្យាករណ៍នោះ ក៏រីករាយ មានចិត្តប្រកបដោយមេត្តា បានបម្រើព្រះជិនស្រីជានាយក ដោយបច្ច័យទាំងឡាយដរាបដល់អស់ជីវិត។ ដោយកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ព្រះពុទ្ធ ទ្រង់ព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសធំ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើងហើយ ក្នុងភទ្ទកប្បនេះ។ កាលនោះ ព្រះរាជាក្នុងដែនកាសី ទ្រង់ព្រះនាមកិកី ព្រះអង្គជាធំជាងនរជន ក្នុងក្រុងពារាណសីដ៏ឧត្ដម ទ្រង់ជាឧបដ្ឋាកនៃព្រះពុទ្ធ ព្រះអង្គស្វែងរកនូវគុណដ៏ធំ។ ខ្ញុំជាធីតាទី ៥ នៃព្រះរាជានោះ មានឈ្មោះប្រាកដថា ធម្មា បានស្ដាប់ធម៌ព្រះជិនស្រីដ៏ប្រសើរ ហើយពេញចិត្តនឹងផ្នួស។
ID: 637643964854465077
ទៅកាន់ទំព័រ៖