ព្រះត្រៃបិដក ភាគ ៧៦
នឹងបានជាមហេសីនៃស្តេចចក្រពតិ្ត ៥០ ដង នឹងបាននូវសម្បតិ្តទាំងពួង ដែលនាងប្រាថ្នាហើយ តាមចិត្តប្រាថ្នា ក្នុងកាលទាំងពួង។ នាងនឹងទទួលនូវសម្បតិ្ត ជាស្ត្រីមិនមានសេចក្តីកង្វល់ នឹងបួស កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។ ព្រះសម្ពុទ្ធព្រះនាមតិស្សៈ ជានាយកដ៏លើសលុបក្នុងលោក ព្រះអង្គជាអ្នកប្រាជ្ញ លុះត្រាស់នូវពាក្យនេះហើយ ក៏ហោះទៅឯអាកាស ដូចជាស្តេចហង្សហើរទៅឰដ៏អាកាស។
ទានដែលខ្ញុំបានថ្វាយល្អហើយ យាគសម្បទា ខ្ញុំបានបូជាល្អហើយ ខ្ញុំបានថ្វាយនូវចង្ហាន់មួយវែក ហើយដល់នូវអចលបទ គឺព្រះនិព្វាន។ ក្នុងកប្បទី ៩២ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយចង្ហាន់។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំបានដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។
ID: 637643925488996252
ទៅកាន់ទំព័រ៖