ព្រះត្រៃបិដក ភាគ ៧៦
ព្រះពុទ្ធ មានផៅពង្សដ៏ប្រសើរ មានយសធំ ព្រះអង្គប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់ព្រះនាមកស្សបៈ កើតឡើងហើយក្នុងភទ្ទកប្បនេះ។ កាលនោះ ព្រះរាជាក្នុងដែនកាសី ព្រះនាមកិកី ជាឥស្សរៈនៃនរៈ ក្នុងក្រុងពារាណសីដ៏ឧត្ដម ជាឧបដ្ឋាកនៃព្រះពុទ្ធ ទ្រង់ស្វែងរកគុណដ៏ធំ។ ខ្ញុំជាធីតាទី ៦ នៃព្រះរាជាអង្គនោះ មានឈ្មោះប្រាកដថា នាងសុធម្មា បានស្ដាប់ធម៌នៃព្រះជិនស្រីដ៏ប្រសើរ ហើយពេញចិត្តនឹងផ្នួស។ ព្រះបិតារបស់យើង ទ្រង់មិនអនុញ្ញាត កាលនោះ យើងជាអ្នកមិនខ្ជិលច្រអូស បានប្រព្រឹត្តព្រហ្មចរិយធម៌សម្រាប់កុមារីអស់ ២ ម៉ឺនឆ្នាំ ក្នុងផ្ទះ។
ចប់ ភាណវារៈ ទី៣។
ID: 637643967142746295
ទៅកាន់ទំព័រ៖