ព្រះត្រៃបិដក ភាគ ៧៦

 ធីតា ៧ អង្គ ជា​កញ្ញា​នៃ​ស្ដេច តាំងនៅ​ក្នុង​សេចក្ដីសុខ ត្រេកអរ​រីករាយ​ក្នុង​ការបម្រើ​ព្រះពុទ្ធ គឺ​នាងស​មណី ១ សម​ណគុត្តា ១ ភិក្ខុនី ១ ភិក្ខុ​ទា​សិកា ១ ធម្មា ១ សុធម្មា ១ សង្ឃ​ទា​សិកា ជាគម្រប់ ៧។ (ធីតា ៧ អង្គ​នោះ ចេរវិលវឹង​មក​បាន​ជា) នាង​ខេមា ១ ឧប្បល​វណ្ណា ១ បដាចារា ១ កុណ្ឌ​លា ១ គោតមី ១ ខ្លួនខ្ញុំ ១ វិសាខា ជាគម្រប់ ៧។ ដោយ​កុសលកម្ម ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​ការ​តម្កល់​នូវ​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស។ ឥឡូវនេះ មកដល់​បច្ឆិមភព ខ្ញុំ​កើត​ក្នុង​ត្រកូល​សេដ្ឋី​ដ៏​ស្ដុកស្ដម្ភ ក្នុង​ក្រុង​គិរិ​ព្វ​ជៈ​ដ៏​ឧត្ដម អាច​សម្រេចសេចក្ដី​ប្រាថ្នា​ទាំងពួង​បាន។ កាលណា ខ្ញុំ​ប្រកបដោយ​គុណ គឺ​រូបសម្បត្តិ តាំងនៅ​ក្នុង​បឋមវ័យ​ហើយ កាលនោះ​ឯង ខ្ញុំ​បាន​ទៅកាន់​ត្រកូល​នៃ​បុរស​ដទៃ (មាន​ប្ដី) ហើយ​នៅ​ស្កប់ស្កល់​ដោយ​សេចក្ដីសុខ។
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637643967405559072
ទៅកាន់ទំព័រ៖