ព្រះត្រៃបិដក ភាគ ៧៦

ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ វិជ្ជា ៣ ខ្ញុំ បានសម្រេច​ហើយ សាសនា​នៃ​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កដ​ច្ឆុ​ភិ​ក្ខ​ទាយិកា​ភិក្ខុនី​មាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កដ​ច្ឆុ​ភិ​ក្ខ​ទាយិកា​ថេ​រិយា​បទាន។


សត្ត​ឧប្បល​មា​លិកា​ថេ​រិយា​បទាន​ទី៨


 [៨] ក្នុង​ក្រុង​អរុណ​វតី មាន​ក្សត្រ​មួយ​ព្រះអង្គ ទ្រង់ព្រះ​នាម​អរុ​ណៈ ខ្ញុំ​ជា​អគ្គមហេសី​របស់​ស្តេច​នោះ បាន​ចាត់ចែង​នូវ​ផ្កា ដែល​មិនទាន់​ក្រង​ទុក។ ខ្ញុំ​កាន់​យក​នូវ​ផ្កា​ឧប្បល ៧ កម្រង មាន​ក្លិន​ដូចជា​ក្លិន​ទិព្វ អង្គុយ​លើ​ប្រាសាទ​ដ៏​ប្រសើរ គិត​យ៉ាងនេះ ក្នុងខណៈនោះ​ថា អញ​មានប្រយោជន៍​អ្វី​ដោយ​កម្រងផ្កា​នេះ ដែល​អញ​ពាក់​លើ​ក្បាល​របស់​អញ បើ​អញ​បូជា​ចំពោះ​ញាណ​ព្រះពុទ្ធ​ដ៏​ប្រសើរ ប្រសើរ​ជាង។
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 637643925872902608
ទៅកាន់ទំព័រ៖