ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​ចេញ​ចាក​ផ្ទះ ចូល​ទៅកាន់​ផ្នួស ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ គឺ​ការ​អស់​ទៅ​នៃ​សំយោជនៈ​ទាំងពួង ខ្ញុំ​បានសម្រេច​ហើយ។ ខ្ញុំ​ជា​អ្នក​ស្ទាត់​ក្នុង​ឫទ្ធិ​ទាំងឡាយ ជា​អ្នកធ្វើ​តាម​ពុទ្ធសាសនា ដឹង​នូវ​ចិត្ត​នៃ​បុគ្គល​ដទៃ ដោយ​សោត​ធាតុ​ដ៏​ជា​ទិព្វ។ ខ្ញុំ​ដឹង​នូវ​បុព្វេ​និវាស​ញ្ញាណ ទិព្វចក្ខុ ខ្ញុំ​បាន​ជម្រះ​ហើយ ខ្ញុំ​ញ៉ាំង​អាសវៈ​ទាំងពួង​ឲ្យអស់​ហើយ ជា​អ្នក​បរិសុទ្ធ​ស្អាត មិន​មានមន្ទិល​សោះ​ឡើយ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​គាស់រំលើង​ចោល​អស់ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​មេ​ដំរី​កាត់ផ្ដាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ជា​បុគ្គល​ប្រសើរ វិជ្ជា ៣ ខ្ញុំ​បានសម្រេច​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 637643967831027967
ទៅកាន់ទំព័រ៖