ព្រះត្រៃបិដក ភាគ ៧៦

លុះ​ខ្ញុំ​ច្យុត​ចាក​ឋាន​តាវត្តឹង្ស​នោះ បាន​ទៅ​កើត​ឯឋាន​យាមៈ ច្យុត​ចាក​ឋាន​យាមៈ​នោះ បាន​ទៅកាន់​ឋាន​តុសិត ច្យុត​ចាក​ឋាន​តុសិត​នោះ បាន​ទៅកាន់​និម្មានរតី ច្យុត​ចាក​និម្មានរតី​នោះ​ហើយ បាន​ទៅកាន់​បរនិម្មិតវសវត្តី​បុរី។ ដោយ​ផល​នៃ​កុសលកម្ម​នោះ ខ្ញុំ​កើត​ក្នុង​ទី​ណាៗ តែង​បាន​ជាម​ហេ​សី​នៃ​ស្ដេច​ទាំងឡាយ ក្នុង​ទី​នោះៗ។ ខ្ញុំ​ច្យុត​ចាកទី​នោះ​ហើយ កើតជា​មនុស្ស បាន​ជាម​ហេ​សី​នៃ​ស្ដេច​ចក្រពត្តិ​ទាំងឡាយ​ផង នៃ​ស្ដេច​មាន​មណ្ឌល​ទាំងឡាយ​ផង។ ខ្ញុំ​សោយ​នូវ​សម្បត្តិ​ក្នុង​ទេវតា និង​មនុស្ស ហើយ​ដល់​នូវ​សេចក្ដីសុខ ក្នុង​ទី​ទាំងពួង អន្ទោល​ទៅ អស់​កប្ប​ច្រើន។ លុះដល់​មក​ក្នុង​បច្ឆិមភព ខ្ញុំ​កើតជា​ធីតា​នៃ​ព្រះបាទ​សុទ្ធោទនៈ មិន​មាន​អ្នកណាមួយ​តិះដៀល​បាន ក្នុង​បុរី​ឈ្មោះ កបិលពស្ដុ។ ត្រកូល​នោះ ក៏​ដល់​នូវ​សេចក្ដីត្រេកអរ ព្រោះ​បានឃើញ​ខ្ញុំ ជា​ស្រី​មាន​រស្មី ព្រោះហេតុនោះ ឈ្មោះ​របស់ខ្ញុំ​ថា នា​ងន​ន្ទា ខ្ញុំ​ជា​ស្រី​ល្អ​ប្រសើរ។
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637643970314777483
ទៅកាន់ទំព័រ៖