ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​និយាយ​នឹង​ស្រី​នោះ​ថា ម្នាល​ស្រី​ល្អល្អះ នាង​ចូរ​មក នាង​មាន​សេចក្ដី​ត្រូវការ​ដោយ​វត្ថុ​ណា នាង​ចូរ​ប្រាប់​វត្ថុ​នោះ​ដល់​ខ្ញុំ បើ (ពាក្យ​របស់ខ្ញុំ) ជាទីស្រឡាញ់​នៃ​នាង។ ចូរ​នាង​ប្រាប់​ខ្ញុំ​នូវ​ត្រកូល​នាម និង​គោត្រ​របស់​នាង។ ម្នាល​ស្រី​ល្អ (កាល​នេះ) មិនមែន​ជា​កាលគួរ​ដោះស្រាយ​ប្រស្នា​ទេ នាង​ចូរ​ឲ្យ​ខ្ញុំ​ឋិតនៅ​លើ​ភ្លៅ អវយវៈ​ទាំងឡាយ​របស់ខ្ញុំ​ស្រុត​ចុះ នាង​ចូរ​ឲ្យ​ខ្ញុំ​ដេក​មួយរំពេច។ លំដាប់នោះ ស្រី​ដែល​ព្រះពុទ្ធ​និមិត្ត​ដ៏​ល្អ​នោះ ដេក​កើយ​ក្បាល​លើ​ភ្លៅ​នៃ​ខ្ញុំ ខ្ញុំ​ជា​ស្រី​អាក្រក់​យ៉ាង​ក្រៃលែង ក៏​ដួល​ទៅលើ​ថ្ងាស​ស្រី​នោះ។ ពក​ក៏​កើតឡើង​ដល់​ស្រី​នោះ ដំណាលគ្នា​នឹង​ការ​ដួល​ចុះ ខ្ទុះ និង​ឈាម​ទាំងឡាយ ហូរចេញ​ចាក​សាកសព ដែល​បែកធ្លាយ​ហើយ​ផង មាត់​មាន​ក្លិនស្អុយ ដូច​សាកសព​បែកធ្លាយ​ហើយ​ផង សរីរៈ​ទាំងមូល ហើមប៉ោង​ឡើង មាន​សម្បុរ​ខៀវ​ផង។
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637643970983215031
ទៅកាន់ទំព័រ៖