ព្រះត្រៃបិដក ភាគ ៧៦
ស្រីនោះ មានអវយវៈទាំងពួងញ័ររន្ធត់ ដកដង្ហើមចេញម្ហបៗ ទទួលរងទុក្ខរបស់ខ្លួន ខ្សឹកខ្សួល (ព្រោះអាស្រ័យ) នូវសេចក្ដីករុណាថា អាត្មាអញលំបាកដោយសេចក្ដីទុក្ខ ប៉ះពាល់នូវវេទនា ជ្រមុជចុះក្នុងទុក្ខធំ អាត្មាអញ មានសំឡាញ់ជាទីពឹងនៃអាត្មាអញ។ ឱ! លំអមុខរបស់នាង បាត់ទៅឯណាទៅ ច្រមុះកោងរបស់នាង បាត់ទៅឯណាទៅ បបូរមាត់ដ៏ប្រសើរដូចជាផ្លែបាសទុំរបស់នាង បាត់ទៅឯណាទៅ មាត់របស់នាងបាត់ទៅឯណាទៅ។ សម្បុររបស់នាងប្រហែលដោយព្រះចន្ទ្រ បាត់ទៅឯណាទៅ កដ៏ប្រដាប់ដោយមាសរបស់នាង បាត់ទៅឯណាទៅ ចង្កោមផ្កា និងកម្រងផ្កា និងត្រចៀករបស់នាង ប្រកបដោយសម្បុរខុសគ្នា។ ដោះរបស់នាងក្បំ មានអាការដូចផ្កាឈូកក្ដោប សាកសពមានក្លិនស្អុយបែកធ្លាយហើយ មានក្លិនអាក្រក់ក្រៃពេក។ នាងមានចង្កេះរល មានទ្រគាកធំ មានខ្លួនអាក្រក់ក្រៃលែងដូចជ្រញ់ ពេញដោយវត្ថុមិនស្អាត ឱហ្ន៎! រូបមិនទៀងទេតើ។
ID: 637643971316964985
ទៅកាន់ទំព័រ៖