ព្រះត្រៃបិដក ភាគ ៧៦

កាលនោះ ខ្ញុំ​បាន​ស្ដាប់​ពុទ្ធព្យាករណ៍​នោះ​ហើយ ក៏​មានចិត្ត​រីករាយ មានចិត្ត​ប្រកបដោយ​មេត្តា បម្រើ​ព្រះ​ជិនស្រី ជានា​យក​នៃ​សត្វលោក ដោយ​បច្ច័យ​ទាំងឡាយ ដរាបដល់​អស់ជីវិត។ ដោយ​កុសលកម្ម​ដែល​ខ្ញុំ​ធ្វើល្អ​ហើយ​នោះ​ផង ដោយ​ការ​តម្កល់​នូវ​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស។ ឥឡូវនេះ ដល់​មក​ក្នុង​បច្ឆិមភព ខ្ញុំ​កើត​ក្នុង​ត្រកូល​នៃ​សេដ្ឋី ជា​ត្រកូល​ស្ដុកស្ដម្ភ​ធំ​ទូលាយ មានទ្រព្យ​ច្រើន ក្នុង​ក្រុង​សាវត្ថី ជា​បុរី​ដ៏​ប្រសើរ។ កាលណា ខ្ញុំ​ដល់​នូវ​វ័យ​ទៅ​ត្រកូល​ប្ដី បាន​បង្កើតកូន ១០ នាក់ មាន​រូប​ល្អ​ប្លែកៗ គ្នា។ កូន​ទាំងអស់​នោះ ឋិតនៅ​ក្នុង​សេចក្ដីសុខ ជាទី​គាប់​ភ្នែក និង​ចិត្ត​នៃ​ជន សូម្បី​សត្រូវ​ទាំងឡាយ ក៏​គង់​គាប់ចិត្ត​ដែរ នឹង​បាច់​និយាយទៅ​ថ្វី​ដល់​កូន​ទាំងនោះ ដែល​ជាទីស្រឡាញ់​នៃ​ខ្ញុំ។
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637643972307434060
ទៅកាន់ទំព័រ៖