ព្រះត្រៃបិដក ភាគ ៧៦

ព្រះរាជា​នោះ ទ្រង់​រាប់អាន​ព្រះ​បច្ចេកពុទ្ធ​ទាំងអស់​នោះ មាន​សេចក្ដី​ជ្រះថ្លា ហើយ​បាន​ថ្វាយ​ទាន​ដល់​ព្រះ​បច្ចេកពុទ្ធ​ទាំងនោះ ដែល​ចូល​ទៅកាន់​ទីសេនាសនៈ ដោយ​ព្រះហស្ដ​នៃ​ព្រះអង្គ។ កាលនោះ ខ្ញុំ​បាន​ឲ្យ​ទាន​នោះ​ជាមួយនឹង​ស្ដេច​ក្នុង​ដែន​កាសី ខ្ញុំ​កើត​ក្នុង​កាសិ​កគ្រាម ជិត​ក្រុង​ពារាណសី​ម្ដងទៀត។ ស្ដេច​នោះ កើត​ក្នុង​ត្រកូល​កុដុម្ពិកៈ​ដ៏​ធំ​ទូលាយ ដល់​នូវ​សេចក្ដីសុខ ព្រមទាំង​បងប្អូន ខ្ញុំ​ជា​ប្រពន្ធ​នៃ​បង​ច្បង ជា​ស្រី​មាន​វត្ត​ដល់​ប្ដី​ដោយ​ប្រពៃ។ ប្អូន​របស់​ប្ដី​ខ្ញុំ​បានឃើញ​ព្រះ​បច្ចេកពុទ្ធ​ហើយ ប្រគេន​ភត្ត​របស់​បង​ដល់​ព្រះ​បច្ចេកពុទ្ធ​នោះ កាលបើ​បង​នោះ​ត្រឡប់​មក ខ្ញុំ​បាន​និយាយប្រាប់​សព្វគ្រប់។ បង​នោះ មិន​ត្រេកអរ​ចំពោះ​ទាន លំដាប់នោះ ខ្ញុំ​បាន​ឲ្យ​ភត្ត​ដល់​ប្ដី​នោះ ប្ដី​នោះ នាំ​បាយ​នោះ ហើយ​ថ្វាយ​ដល់​ព្រះពុទ្ធ​នោះ​ទៀត។ កាលនោះ ខ្ញុំ​ចោល​នូវ​ទាន​នោះ ហើយ​ប្រ​ទុស្ដ​ចំពោះ​ព្រះពុទ្ធ ខ្ញុំ​បាន​ឲ្យ​បាត្រ​ដ៏​ពេញដោយ​ភក់ ដល់​ព្រះពុទ្ធ​នោះ ទ្រង់​មិន​ញាប់ញ័រ​ដោយ​លោកធម៌។
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 637643974332449002
ទៅកាន់ទំព័រ៖