ព្រះត្រៃបិដក ភាគ ៧៦

គ្រានោះ ខ្ញុំ​ជា​ស្រី​មាន​ចំ​ណែ​ក្នុង​បុណ្យ​នោះ ដោយ​វិសេស (បុរស​នោះ) កើត​ក្នុង​ដែន​កាសី​ទៀត ប្រាកដ​ដោយ​ឈ្មោះថា សមិត្តបុរស។ កាលនោះ ខ្ញុំ​ជា​ភរិយា​បុរស​នោះ ជា​អ្នក​ដល់​នូវ​សេចក្ដីសុខ មាន​គេ​ជាប់ចិត្ត ជាទីស្រឡាញ់​នៃ​ជន ឯប្ដី​ខ្ញុំ​បាន​ប្រគេន​ឈ្នួត​មានសាច់​ក្រាស់ ដល់​ព្រះ​បច្ចេក​មុនី។ ម្យ៉ាងទៀត ខ្ញុំ​ជា​ស្រី​មាន​ចំណែក​ដោយ​បុណ្យ ត្រេកអរ​នូវ​ទាន​ដ៏​ឧត្ដម​របស់​ប្ដី​នោះ ឯបុរស​នោះ កើត​ក្នុង​ជាតិ​កោ​លិ​យជន ក្នុង​ដែន​កាសី​ទៀត។ កាលនោះ សមិត្តបុរស​នោះ បម្រើ​ព្រះ​បច្ចេកពុទ្ធ ៥០០ អង្គ មួយអន្លើដោយ​កោ​លិ​យបុត្រ ៥០០ នាក់។ រួចហើយ​និមន្ត​ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ ឲ្យគង់​នៅ​អស់ ៣ ខែ ហើយ​ប្រគេន​ត្រៃចីវរ កាលនោះ ខ្ញុំ​ជា​ប្រពន្ធ​នៃ​សមិត្តបុរស​នោះ ជា​អ្នក​ប្រព្រឹត្តទៅ​តាម​គន្លង​នៃ​បុញ្ញកម្ម។ សមិត្តបុរស​នោះ ច្យុត​ចាក​អត្តភាព​នោះ បាន​កើតជា​ស្ដេច​ព្រះ​នា​មន​ន្ទៈ មានយស​ធំ ខ្ញុំ​ជាម​ហេ​សី​នៃ​ស្ដេច​នោះ ជា​អ្នក​សម្រេច​នូវ​សេចក្ដីប្រាថ្នា​ទាំងពួង។
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 637643974762137243
ទៅកាន់ទំព័រ៖