ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​ឃើញ​គ្រាប់ល្ង​ទាំងឡាយ ដែលគេ​ហាល​ក្នុង​កំ​ដៅ​ថ្ងៃ​ជិត​ផ្ទះ ត្រូវ​ពួក​ដង្កូវ និង​ក្អែក​ទំពាស៊ី បាន​នូវ​សេចក្ដី​សង្វេគ ក្នុង​កាលនោះ។ កាលនោះ កស្សប​បណ្ឌិត នោះ​បួស​ហើយ ខ្ញុំ​ក៏​បួស​តាម​កស្សប​បណ្ឌិត​នោះ​ដែរ ខ្ញុំ​នៅ​អាស្រ័យ​ក្នុង​គន្លង​នៃ​បរិ​ព្វា​ជកវត្ត អស់ ៥ វស្សា។ កាលណា នាង​គោតមី​ជា​អ្នក​ចិញ្ចឹម​ព្រះ​ជិនស្រី​បួស​ហើយ កាលនោះ ខ្ញុំ​ក៏​ចូល​ទៅ​រក​នាង​គោតមី​នោះ ដែល​ព្រះពុទ្ធ​ប្រៀនប្រដៅ​ហើយ។ អស់​កាល​មិនយូរ​ប៉ុន្មាន ខ្ញុំ​ក៏បាន​ដល់​ព្រះ​អរហត្ត ឱហ្ន៎! ព្រះ​កស្សប​មាន​សិរី​ជា​មិត្ត​ល្អ។ ព្រះ​កស្សប​ជា​កូន ជា​ញាតិ​នៃ​ព្រះពុទ្ធ មានចិត្ត​តម្កល់​ខ្ជាប់​ហើយដោយ​ប្រពៃ លោក​ដឹង​នូវ​បុព្វេ​និវាស​ផង ឃើញ​នូវ​ឋានសួគ៌ និង​អបាយ​ផង។ ម្យ៉ាងទៀត ព្រះ​កស្សប​នោះ​ជា​អ្នកប្រាជ្ញ មាន​អភិញ្ញា​នៅ​រួចហើយ បាន​ដល់​នូវ​ការ​អស់​ទៅ​នៃជា​តិ ជា​ខីណាសវ​ព្រាហ្មណ៍ មាន​វិជ្ជា ៣ ដោយ​វិជ្ជា​ទាំង ៣ នេះ។
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 637643975172449305
ទៅកាន់ទំព័រ៖