ព្រះត្រៃបិដក ភាគ ៧៦
ភទ្ទកាបិលានី មានវិជ្ជា ៣ លះបង់មច្ចុ ទ្រទ្រង់រាងកាយមានក្នុងទីបំផុត ឈ្នះមារ ព្រមទាំងវាហនៈ ដូចគ្នាដែរ។ យើងទាំងពីរនាក់ ឃើញទោសក្នុងលោក ហើយបួស យើងទាំងពីរនាក់នោះ មានអាសវៈអស់ហើយ មានខ្លួនទូន្មានហើយ មានសេចក្ដីត្រជាក់កើតហើយ មានទុក្ខរំលត់ហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្ត្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីដ៏ប្រសើរកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះភទ្ទកាបិលានីភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ភទ្ទកាបិលានីថេរិយាបទាន។
ID: 637643975421356068
ទៅកាន់ទំព័រ៖