ព្រះត្រៃបិដក ភាគ ៧៦

បពិត្រ​ព្រះ​មហាមុនី ព្រះអង្គ​ទ្រង់ប្រទាន​ខ្ញុំម្ចាស់ អស់​ជាតិ មាន​ពាន់​នៃ​កោដិ​ដ៏​ច្រើន ដើម្បី​ជា​ភរិយា (នៃជ​នដ​ទៃ​វិញ) ខ្ញុំ​មិនតូច​ចិត្ត​ក្នុង​រឿង​នោះ ព្រោះ​ជា​ប្រយោជន៍​ដល់​ព្រះអង្គ។ បពិត្រ​ព្រះ​មហាមុនី ព្រះអង្គ​បាន​ប្រទាន​ខ្ញុំម្ចាស់ អស់​ជាតិ មាន​ពាន់​នៃ​កោដិ​ដ៏​ច្រើន ដើម្បី​ជា​ឧបការៈ (នៃជ​នដ​ទៃ) ខ្ញុំ​ក៏​មិនតូច​ចិត្ត​ក្នុង​រឿង​នោះ ព្រោះ​ជា​ប្រយោជន៍​ដល់​ព្រះអង្គ។ បពិត្រ​ព្រះ​មហាមុនី ព្រះអង្គ​បាន​ប្រទាន​ខ្ញុំម្ចាស់​អស់​ជាតិ មាន​ពាន់​នៃ​កោដិ​ដ៏​ច្រើន ដើម្បី​ការប្រើ​ប្រាស់ (នៃជ​នដ​ទៃ) ខ្ញុំ​មិនតូច​ចិត្ត​ក្នុង​រឿង​នោះ ព្រោះ​ជា​ប្រយោជន៍​ដល់​ព្រះអង្គ។ ខ្ញុំ​បាន​លះបង់​ជីវិត មាន​ពាន់​នៃ​កោដិ​ដ៏​ច្រើន ជន​ទាំងឡាយ នឹង​ធ្វើការរួច​ចាក​ភ័យ ខ្ញុំ​ឲ្យ​នូវ​ជីវិត​របស់ខ្ញុំ។ បពិត្រ​ព្រះ​មហាមុនី ខ្ញុំ​មិន​លាក់​ទុក​នូវ​គ្រឿងប្រដាប់​សម្រាប់​អវយវៈ គ្រឿងអលង្ការ សំពត់​ដ៏​ច្រើន មាន​ប្រការ​ផ្សេងៗ និង​ភណ្ឌៈ​របស់​ស្រីប្រុស ដើម្បី​ជា​ប្រយោជន៍​ដល់​ព្រះអង្គ។
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637643976584011857
ទៅកាន់ទំព័រ៖