ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​មានការ​គប់​រក​ព្រះ​លោកនាថ​ដទៃ​ច្រើន​អង្គ (ព្រោះ​អាស្រ័យ) នូវ​ព្រះសម្ពុទ្ធ ជា​ព្រះ​លោកនាយក ព្រះនាម​គោតម ជា​ទេវតា​ប្រសើរ។ បពិត្រ​ព្រះ​មហាមុនី ការ​កសាង​ដ៏​ច្រើន​របស់ខ្ញុំ ដើម្បី​ប្រយោជន៍​នៃ​ព្រះអង្គ ខ្ញុំ​ជា​អ្នកបំរើ​ព្រះអង្គ ដែល​ស្វែងរក​នូវ​ពុទ្ធធម៌។ ព្រះពុទ្ធ ព្រះនាម​ទីបង្ករ មាន​ព្យាយាម​ធំ ជានា​យក​នៃ​សត្វលោក​កើត​ហើយ ក្នុង​កប្ប​ទី​បួន​អសង្ខេយ្យ និង​មួយ​សែន។ ជន​ទាំងឡាយ​នៅក្នុង​បច្ចន្ត​ប្រទេស មានចិត្ត​ត្រេកអរ និ​មន្ដ​ព្រះ​តថាគត ហើយ​ជម្រះ​ផ្លូវ​ជាទី​ស្ដេច​មក​នៃ​ព្រះ​ទីបង្ករ​នោះ។ កាលនោះ ព្រះអង្គ​ជា​ព្រាហ្មណ៍ ឈ្មោះ​សុ​មេ​ធៈ តាក់តែង​ផ្លូវ​សម្រាប់​ថ្វាយព្រះ​ពុទ្ធ​ទីបង្ករ ទ្រង់​ឃើញ​ធម៌​ទាំងពួង កាល​ស្ដេច​មកដល់ ខ្ញុំ​ជា​កញ្ញា​កើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ ឈ្មោះ​នាង​សុ​មិត្តា បាន​ចូល​ទៅកាន់​ទីប្រជុំ។ ខ្ញុំ​យក​ផ្កា​ឧប្បល ៨ ក្ដាប់ ដើម្បី​បូជា​ព្រះ​សាស្ដា បានឃើញ​ឥសី​ដ៏​ឧត្ដម ក្នុង​កណ្ដាល​នៃ​ជន។
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637643977001824121
ទៅកាន់ទំព័រ៖