ព្រះត្រៃបិដក ភាគ ៧៦
កាលនោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់ខានយាងមកអស់កាលយូរ ទ្រង់មានព្រះទ័យប្រកបដោយករុណា ក៏បណ្ដាលឲ្យចិត្តត្រេកអរក្រៃលែង ហើយសំគាល់ថា ជីវិតរបស់អាត្មាអញប្រកបដោយផល។ កាលនោះ ខ្ញុំបានឃើញសេចក្ដីព្យាយាមប្រកបដោយផល របស់ឥសីនោះ ទាំងចិត្តរបស់ខ្ញុំក៏ជ្រះថ្លាក្នុងព្រះពុទ្ធ ដោយកុសលកម្មមានក្នុងកាលមុន។ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃលែងក្នុងឥសី មានចិត្តខ្ពង់ខ្ពស់ ហើយទូលថា បពិត្រឥសី ខ្ញុំមិនឃើញវត្ថុដទៃ ដែលគួរថ្វាយទេ ខ្ញុំសូមថ្វាយផ្កាទាំងឡាយ ដល់លោក។ បពិត្រឥសី ផ្កា ៥ ក្ដាប់ ចូរមានដល់លោក ផ្កា ៣ ក្ដាប់ ចូរមានដល់ខ្ញុំ បពិត្រឥសី ផ្កាទាំងឡាយ ចូរជារបស់ស្មើគ្នា មួយអន្លើដោយឥសីនោះ ដើម្បីប្រយោជន៍ដល់ពោធិញ្ញាណរបស់ព្រះអង្គ។
ចប់ ភាណវារៈ ទី៤។
ID: 637643977249949223
ទៅកាន់ទំព័រ៖