ព្រះត្រៃបិដក ភាគ ៧៦
ស្រីនេះ កាលអនុគ្រោះនូវកុសលធម៌នោះ របស់ព្រះពុទ្ធនោះ នឹងញ៉ាំងបារមីទាំងឡាយឲ្យពេញ នឹងដល់នូវពោធិញ្ញាណ ដូចសត្វសីហៈលះបង់ទ្រុងដូច្នោះ។
ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ព្រះពុទ្ធទ្រង់ព្យាករខ្ញុំដោយវាចាណា ខ្ញុំត្រេកអរចំពោះវាចានោះ ជាអ្នកធ្វើយ៉ាងនោះ កាលកុសលកម្មដែលខ្ញុំធ្វើល្អហើយនោះ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងកុសលនោះ ហើយបានកំណើតជារបស់នៃទេវតា និងមនុស្សរាប់មិនអស់។ លុះទទួលនូវសេចក្ដីសុខ និងទុក្ខ ក្នុងទេវតា និងមនុស្សហើយ ដល់មកក្នុងបច្ឆិមភព បានកើតក្នុងត្រកូលសក្យៈ។ លំដាប់នោះ ខ្ញុំជាអ្នកមានរូបល្អ មានភោគៈ មានយស និងសីល បរិបូណ៌ដោយអវយវៈទាំងពួង ជាអ្នកគោរពចំពោះប្ដី ក្នុងត្រកូលទាំងឡាយ។ ឯចិត្តរបស់ខ្ញុំដែលប្រជុំចុះក្នុងលោកធម៌ មានលាភៈ សេចក្ដីសរសើរ និងសក្ការៈជាដើម ជាចិត្តមិនដល់នូវសេចក្ដីទុក្ខទេ តើខ្ញុំនឹងមានភ័យអំពីណា។
ID: 637643977776511666
ទៅកាន់ទំព័រ៖