ព្រះត្រៃបិដក ភាគ ៧៦

បពិត្រមហារាជ សេចក្ដី​កសាង​ដ៏​ធំ​របស់​តថាគត សូម​ព្រះអង្គ​ស្ដាប់​តថាគត ព្រះពុទ្ធ​ទាំងឡាយ បួន​ពាន់​កោដិ​ផង ប្រាំ​រយ​កោដិ​ផង តថាគត​បាន​ញ៉ាំង​មហាទាន​ឲ្យ​ប្រព្រឹត្តទៅ ដល់​ព្រះពុទ្ធ​ទាំងឡាយ​នុ៎ះ ដែល​ជា​ទេវតា​ក្រៃលែង​ជាង​ទេវតា បពិត្រមហារាជ ការ​កសាង​ដ៏​ធំ​របស់​តថាគត សូម​ព្រះអង្គ​ស្ដាប់​តថាគត។ ព្រះពុទ្ធ​ទាំងឡាយ ប្រាំមួយ​ពាន់​កោដិ​ផង ប្រាំពីរ​ពាន់​កោដិ​ផង តថាគត​បាន​ញ៉ាំង​មហាទាន​ឲ្យ​ប្រព្រឹត្តទៅ ដល់​ព្រះពុទ្ធ​ទាំង​នុ៎ះ ដែល​ជា​ទេវតា​ក្រៃលែង​ជាង​ទេវតា។ បពិត្រមហារាជ ការ​កសាង​ដ៏​ធំ​របស់​តថាគត សូម​ព្រះអង្គ​ស្ដាប់​តថាគត ព្រះពុទ្ធ​ទាំងឡាយ ប្រាំបី​ពាន់​កោដិ​ផង ប្រាំបួន​ពាន់​កោដិ​ផង តថាគត​បាន​ញ៉ាំង​មហាទាន​ឲ្យ​ប្រព្រឹត្តទៅ ដល់​ព្រះពុទ្ធ​ទាំង​នុ៎ះ ដែល​ជា​ទេវតា ក្រៃលែង​ជាង​ទេវតា។ បពិត្រមហារាជ ការ​កសាង​ដ៏​ធំ​របស់​តថាគត សូម​ព្រះអង្គ​ស្ដាប់​តថាគត។
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 637643978222761530
ទៅកាន់ទំព័រ៖