ព្រះត្រៃបិដក ភាគ ៧៦

ព្រះពុទ្ធ​ទាំងឡាយ ជានា​យក​ដ៏​ប្រសើរ​ក្នុង​លោក មួយ​សែន​កោដិ តថាគត​បាន​ញ៉ាំង​មហាទាន​ឲ្យ​ប្រព្រឹត្តទៅ ដល់​ព្រះពុទ្ធ​ទាំង​នុ៎ះ ដែល​ជា​ទេវតា​ក្រៃលែង​ជាង​ទេវតា។ បពិត្រមហារាជ ការ​កសាង​ដ៏​ធំ​របស់​តថាគត សូម​ព្រះអង្គ​ស្ដាប់​តថាគត ព្រះពុទ្ធ​ទាំងឡាយ ជានា​យក​នៃ​សត្វលោក​ដទៃទៀត ប្រាំបួន​ពាន់​កោដិ។ តថាគត​បាន​ញ៉ាំង​មហាទាន​ឲ្យ​ប្រព្រឹត្តទៅ ដល់​ព្រះពុទ្ធ​ទាំង​នុ៎ះ ដែល​ជា​ទេវតា​ក្រៃលែង​ជាង​ទេវតា បពិត្រមហារាជ ការ​កសាង​ដ៏​ធំ​របស់​តថាគត សូម​ព្រះអង្គ​ស្ដាប់​តថាគត។ ព្រះពុទ្ធ​ជាម​ហេ​សី ៨៥ សែន​កោដិ​ផង ១ សែន​កោដិ​ផង ៨៥ កោដិ​ផង ២៧ កោដិ​ផង តថាគត​បាន​ញ៉ាំង​មហាទាន​ឲ្យ​ប្រព្រឹត្តទៅ ដល់​ព្រះពុទ្ធ​ទាំង​នុ៎ះ ដែល​ជា​ទេវតា​ក្រៃលែង​ជាង​ទេវតា។ បពិត្រមហារាជ ការ​កសាង​ដ៏​ធំ​របស់​តថាគត សូម​ព្រះអង្គ​ស្ដាប់​តថាគត។
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637643978439480350
ទៅកាន់ទំព័រ៖