ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​អង្គុយ​បែរមុខ​ទៅ​រក​ទិសខាងកើត បើ​ខ្ញុំ​ប្រាថ្នា​ដើម្បី​មើល​ខាងលើ ខាងក្រោម និង​ទី​ទទឹង ខ្ញុំ​នឹង​ឃើញ​នូវ​វត្ថុ​ទាំងពួង​ដោយ​ចក្ខុ។ ខ្ញុំ​ប្រាថ្នា​ដើម្បី​ឃើញ​នូវ​កម្ម ដែល​ខ្ញុំ​ធ្វើល្អ និង​អាក្រក់​ដរាបណា គ្រឿង​បិទបាំង​ក្នុង​វត្ថុ​ទាំងនោះ ទោះជា​ឈើ ឬភ្នំ ក៏​មិន​មាន​ដរាប​នោះ។ ខ្ញុំ​បាន​ជាម​ហេ​សី​នៃ​ទេវរាជ ៨០ ដង បាន​ជាម​ហេ​សី​នៃ​ស្តេច​ចក្រពត្តិ ១០០ ដង។ ខ្ញុំ​ដែល​ទៅកាន់​កំ​ណើ​តណាៗ ទោះជា​ទេវតា ឬជា​មនុស្ស ប្រទីប​មួយ​សែន តែង​បំភ្លឺ​ជុំវិញ​ខ្លួនខ្ញុំ។ ខ្ញុំ​ច្យុត​ចាក​ទេវលោក មក​កើត​ក្នុង​ផ្ទៃ​នៃ​មាតា ភ្នែក​របស់ខ្ញុំ ដែល​នៅក្នុង​ផ្ទៃ​នៃ​មាតា​នោះ មិនដែល​ធ្មេច​ឡើយ។ ប្រទីប​មួយ​សែន ប្រកបដោយ​បុញ្ញកម្ម រមែង​រុងរឿង ក្នុង​ផ្ទះ​ជាទី​ប្រសូត នេះ​ជា​ផល​នៃ​ប្រទីប ៥។ កាល​ភព​ជាទីបំផុត​ដល់​ព្រម​ហើយ ខ្ញុំ​ញ៉ាំង​ចិត្ត​ឲ្យ​ប្រព្រឹត្តទៅ ខ្ញុំ​ឃើញ​នូវ​ព្រះនិព្វាន ដែល​មិន​មាន​ជរា និង​មរណៈ មាន​សេចក្តី​ត្រជាក់។
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 637643927105871481
ទៅកាន់ទំព័រ៖