ព្រះត្រៃបិដក ភាគ ៧៦

 នាង​ទាំងឡាយ ជា​អ្នកធ្វើ​តាម​សាសនា​របស់​តថាគត ចូរ​សម្ដែង​នូវ​ឫទ្ធិ ឲ្យ​ទាល់តែ​កាត់សេចក្ដី​សង្ស័យ​របស់​ពួក​បរិស័ទ​ទាំងអស់។
 បពិត្រ​ព្រះ​មហា​វីរៈ ខ្ញុំម្ចាស់​យសោធរា ជាទី​ពេញព្រះហឫទ័យ ជាទីស្រឡាញ់ គួរ​រមិលមើល បពិត្រ​មហា​វីរៈ ស្រ្ដី​ទាំងពួង​ជា​ព្រះជាយា ក្នុង​ដំណាក់​របស់​ព្រះអង្គ។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម បណ្ដា​ពួក​ស្រី​មួយ​សែន ៩៦ រូប ខ្ញុំម្ចាស់​ជា​ប្រធាន ជា​ឥស្សរៈ​លើ​ស្រី​ទាំងពួង ក្នុង​ព្រះរាជ​ដំណាក់​របស់​ព្រះអង្គ។ ពួក​ស្រី​ទាំងអស់ ជា​អ្នក​បរិបូណ៌​ដោយ​គុណ គឺ​រូប និង​អាចារៈ ឋិតនៅ​ក្នុង​បឋមវ័យ ពោល​ពាក្យជា​ទីស្រឡាញ់ តែង​គោរព​កោតក្រែង​ខ្ញុំម្ចាស់ ដូច​ពួក​មនុស្ស​គោរព​កោតក្រែង​ពួក​ទេវតា។ ពួក​ស្រី​ទាំង ១៨ ពាន់ កើត​ក្នុង​ត្រកូល​សាក្យៈ ក្នុង​កាលនោះ ស្រី​មួយ​ពាន់ ទ្រទ្រង់​យស ជា​ប្រធាន ជាធំ។
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 637643980222136604
ទៅកាន់ទំព័រ៖