ព្រះត្រៃបិដក ភាគ ៧៦

បពិត្រ​ព្រះ​មហាមុនី ស្រី​ទាំងឡាយ កន្លង​នូវ​កាមធាតុ ឋិតនៅ​ក្នុង​រូបធាតុ ប្រាកដ​ស្មើដោយ​រូប​នៃ​ស្រី​ទាំង​មួយ​ពាន់ គ្មាន​ទេ។ ថេរី​ទាំងឡាយ មាន​ឫទ្ធិ​ច្រើន លុះ​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ​ហើយ សម្ដែងឫទ្ធិ​ថ្វាយព្រះ​សាស្ដា សម្ដែង​នូវ​មហិទ្ធិឫទ្ធិ មាន​អា​ការ​ផ្សេងៗដ៏​ច្រើន។ គឺ​សម្ដែង​កាយ​ស្មើនឹង​ចក្កវាឡ ឧត្តរកុរុ​ទ្វីប​ជា​ក្បាល ទ្វីប​ទាំងពីរ​ជា​ស្លាប​ទាំងពីរ​ខាង ជម្ពូទ្វីប​ជាស​រី​រៈ។ ស្រះ​ខាងត្បូង ជា​សំណុំ​កន្ទុយ​ស្ទឹង​ផ្សេងៗ ជា​បំពង់​ស្លាប ព្រះ​ចន្រ្ទ និង​ព្រះអាទិត្យ ជា​ភ្នែក ភ្នំ​មេរុ​ជា​សិរ។ ភ្នំ​ចក្កវាឡ និង​ដើម​ព្រីង ព្រមទាំង​ឫស ជា​ចំពុះ កាល​បក់​ហើយ ចូល​មក​ថ្វាយបង្គំ​ព្រះ​លោកនាយក ។ កាលនោះ បាន​សម្ដែង​ភេទ​នៃ​ដំរី សេះ ភ្នំ ជលជាតិ ព្រះ​ចន្រ្ទ ព្រះអាទិត្យ ភ្នំ​មេរុ និង​ភេទ​ព្រះឥន្ទ។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម មាន​ចក្ខុ យើងខ្ញុំ និង​នាង​យសោធរា សូម​ថ្វាយបង្គំ​ព្រះ​បាទា បពិត្រ​ព្រះអង្គ​ជានា​យក​នៃ​ជន យើងខ្ញុំ​សម្រេច​ហើយ ដោយ​អានុភាព​របស់​ព្រះអង្គ អស់កាលដ៏យូរ។
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 637643980446668343
ទៅកាន់ទំព័រ៖