ព្រះត្រៃបិដក ភាគ ៧៦

បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ យើងខ្ញុំ​បាន​វៀរ​ក្នុង​ទី​មិន​គួរ​ហើយ ហាមឃាត់​នូវ​អនាចារ សូម្បី​ជីវិត យើងខ្ញុំ​ក៏បាន​លះបង់​ដើម្បី​ប្រយោជន៍​ព្រះអង្គ។ ព្រះអង្គ​ទ្រង់ប្រទាន​យើងខ្ញុំ ដើម្បី​ប្រយោជន៍​ជា​ភរិយា នៃ​បុគ្គល​ដទៃ​វិញ អស់​ជាតិ​មាន​ពាន់​នៃ​កោដិ​ដ៏​ច្រើន បពិត្រ​ព្រះ​មហាមុនី យើងខ្ញុំ​ឥតមាន​តូចចិត្ត​ក្នុង​រឿង​នោះ​ទេ ដើម្បី​ប្រយោជន៍​ព្រះអង្គ។ ព្រះអង្គ​បាន​ប្រទាន​នូវ​យើងខ្ញុំ ដើម្បី​ទំនុកបម្រុង (ជន​ដទៃ) អស់​ជាតិ​មាន​ពាន់​នៃ​កោដិ​ដ៏​ច្រើន បពិត្រ​ព្រះ​មហាមុនី យើងខ្ញុំ​ឥតមាន​តូចចិត្ត​ក្នុង​រឿង​នោះ​ទេ ដើម្បី​ប្រយោជន៍​ព្រះអង្គ។ ព្រះអង្គ​ទ្រង់ព្រះ​រាជទាន​នូវ​យើងខ្ញុំ ដើម្បី​ប្រយោជន៍​ដល់​ការប្រើ​ប្រាស់​នៃជ​នដ​ទៃ អស់​ជាតិ​មាន​ពាន់​នៃ​កោដិ​ដ៏​ច្រើន បពិត្រ​ព្រះ​មហាមុនី យើងខ្ញុំ​ទាំងឡាយ ឥតមាន​តូចចិត្ត​ក្នុង​រឿង​នោះ​ទេ ដើម្បី​ប្រយោជន៍​ព្រះអង្គ។
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 637643980868542763
ទៅកាន់ទំព័រ៖