ព្រះត្រៃបិដក ភាគ ៧៦

បពិត្រ​ព្រះ​មហាមុនី ព្រះសម្ពុទ្ធ​ទ្រង់​សោយ​នូវ​សុខទុក្ខ ហើយ​ដល់​នូវ​ការ​ត្រាស់​ដឹង នាំមក​នូវ​ធម៌​ដោយលំដាប់​មគ្គ។ ការ​គប់​រក​ព្រះសម្ពុទ្ធ ព្រះនាម​គោតម ជា​លោកនាយក ដែល​ជា​ទេវតា​ប្រសើរ​ផង ព្រះ​លោកនាថ​ទាំងឡាយ​ដទៃ​ផង យើងខ្ញុំ (បាន​ជួប​ហើយ) ជាច្រើន​ដង។ សេចក្ដី​កសាង​ដ៏​ច្រើន​នៃ​យើងខ្ញុំ រមែង​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​ព្រះអង្គ បពិត្រ​ព្រះ​មហាមុនី យើងខ្ញុំ​ជា​ស្រីបម្រើ​របស់​ព្រះអង្គ កាលដែល​ទ្រង់​ស្វែងរក​នូវ​ពុទ្ធធម៌។ ក្នុង​កប្ប​ទី ៤ អសង្ខេយ្យ និង ១ សែន ព្រះសម្ពុទ្ធ​ព្រះនាម​ទីបង្ករ ជាម​ហា​វីរបុរស ជា​លោកនាយក ទ្រង់​កើតឡើង។ ជន​ទាំងឡាយ​នៅ​បច្ចន្ត​ប្រទេស និមន្ត​ព្រះ​តថាគត មានចិត្ត​ត្រេកអរ នាំគ្នា​ជម្រះ​ផ្លូវ​សម្រាប់​យាង​មក​នៃ​ព្រះ​តថាគត​នោះ។
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637643981279167790
ទៅកាន់ទំព័រ៖