ព្រះត្រៃបិដក ភាគ ៧៦

ជន ៣ នាក់​នោះ គឺ​នាង​ធន​ញ្ជា​នី ១ នាង​ខេមា ១ និង​ខ្ញុំ ១ បាន​កើត​ក្នុង​ត្រកូល​ដែល​សម្រេច​ល្អ​ដោយ​កុសល ដែល​យើង​បាន​សន្សំ​ហើយ​ក្នុង​ភព​នោះ។ ខ្ញុំ​បាន​កសាង​អារាម​ល្អ ដ៏​ប្រដាប់ដោយ​អវយវៈ (គ្រឿង​តាក់តែង) គ្រប់យ៉ាង ហើយ​មានចិត្ត​រីករាយ​វេរ​ថ្វាយ​ដល់​ព្រះសង្ឃ មាន​ព្រះពុទ្ធ​ជា​ប្រធាន។ ដោយ​ផល​នៃ​កុសលកម្ម​នោះ ខ្ញុំ​ចូល​ទៅ​កើត​ក្នុង​ភព​ណាៗ តែង​ដល់​នូវ​ភាព​ដ៏​ប្រសើរ ក្នុង​ទេវលោក ក្នុង​មនុស្សលោក​ក៏​ដូចគ្នា។ ក្នុង​កប្ប​នេះ ព្រះពុទ្ធ​ព្រះ​នា​មកស្សបៈ មានផៅ​ពង្ស​ដ៏​ប្រសើរ មានយស​ធំ ដ៏​ប្រសើរ​ជាង​អ្នកប្រាជ្ញ​ទាំងឡាយ ទ្រង់​កើតឡើង។ កាលនោះ ស្តេច​ក្នុង​ដែន​កាសី ទ្រង់ព្រះ​នាម​កិ​កី ជា​ឥស្សរៈ​របស់​ជន​ក្នុង​ពារាណសី​បុរី​ដ៏​ឧត្តម ជា​ឧបដ្ឋាក​នៃ​ព្រះ​កស្សបៈ ព្រះអង្គ​ស្វែងរក​នូវ​គុណ​ដ៏​ធំ។ ព្រះរាជា​អង្គ​នោះ មាន​រាជកញ្ញា​ជា​ធីតា ៧ អង្គ ជា​ស្រី​ឋិតនៅ​ក្នុង​សេចក្តី​សុខ ត្រេកអរ​ក្នុង​ការបម្រើ​ព្រះពុទ្ធ ធីតា​ទាំង​នុ៎ះ ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌។
ថយ | ទំព័រទី ២ | បន្ទាប់
ID: 637643922184464984
ទៅកាន់ទំព័រ៖