ព្រះត្រៃបិដក ភាគ ៧៦
សមដូចជាព្រះមានព្រះភាគ ទ្រង់ត្រាស់នូវព្រះតម្រាស់នេះ ចំពោះស្ដេចខាងក្នុងបុរី ក្នុងកាលនោះដូច្នេះថា មហារាជបានសម្ដែងនូវឧបការគុណរបស់នារីនៃពួកក្សត្រក្នុងបុរីនោះ គឺនារីអ្នកមានឧបការៈ នារីរួមសុខទុក្ខ នារីដែលប្រាប់នូវប្រយោជន៍ និងនារីជាអ្នកមានសេចក្ដីអនុគ្រោះ។ បុគ្គលគប្បីប្រព្រឹត្តធម៌ឲ្យជាសុចរិត កុំគប្បីប្រព្រឹត្តធម៌នោះឲ្យជាទុច្ចរិតឡើយ បុគ្គលអ្នកប្រព្រឹត្តធម៌ រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង។ យើងខ្ញុំបានលះបង់ផ្ទះហើយ ហើយចូលទៅកាន់ផ្នួស មិនទាន់បានដល់កន្លះខែ ស្រាប់តែយើងខ្ញុំបាននូវសច្ចៈ ៤។ ពួកជនដ៏ច្រើន តែងបង្អោនមកនូវចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ និងសេនាសនប្បច្ច័យចំពោះយើងខ្ញុំ បីដូចរលកនៃសាគរ។ កិលេសទាំងឡាយ យើងខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ យើងខ្ញុំដកចោលចេញហើយ យើងខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។
ID: 637643981913855396
ទៅកាន់ទំព័រ៖