ព្រះត្រៃបិដក ភាគ ៧៦

បុគ្គល​ណា មានទោស គឺ​បច្ច័យ​ប្រជុំ​តាក់តែង​ស្ងប់​រម្ងាប់​ហើយ ដល់​នូវ​ចំណែក​ព្រះនិព្វាន ឈ្មោះ​អមតៈ យើងខ្ញុំ​នឹង​ក្រាបទូល​ដល់​ព្រះអង្គ នូវ​បុគ្គល​នោះ ឲ្យ​ក្រៃលែង​ជាង​ពួក​ស្រី ដែល​ពោល​ពី​ព្រះនិព្វាន​ដូចម្ដេច​កើត។
 បានឮ​ថា ព្រះភិក្ខុ​នី ១៨.០០០ រូប មាន​ព្រះនាង​យសោធរា​ភិក្ខុនី​ជា​ប្រមុខ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ចំពោះ​ព្រះ​ភក្រ្ត​ព្រះមានព្រះភាគ ដោយ​ប្រការ​ដូច្នេះ។

ចប់ អដ្ឋារស​ថេ​រី​សហស្សា​នម​បទាន។


ឧទ្ទាន


កុណ្ឌ​លកេ​សី​ថេ​រិយា​បទាន ១ កិសា​គោតមី​ថេ​រិយា​បទាន ១ ធម្ម​ទិ​ន្នា​ថេ​រិយា​បទាន ១ សកុ​លា​ថេ​រិយា​បទាន ១ នន្ទា​ថេ​រិយា​បទាន ១ សោ​ណា​ថេ​រិយា​បទាន ១ ភទ្ទ​កា​បិ​លា​នី​ថេ​រិយា​បទាន ១ យសោធរា​ថេ​រិយា​បទាន ១ ទសសហស្ស​ថេ​រី​នម​បទាន ១ អដ្ឋារស​ថេ​រី​សហស្សា​នម​បទាន ១ មាន​គាថា​ចំនួន ៤៧៨។

ចប់ កុណ្ឌល​កេស​វគ្គ ទី៣។

ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 637643982498543645
ទៅកាន់ទំព័រ៖