ព្រះត្រៃបិដក ភាគ ៧៦
ខត្តិយកញ្ញាវគ្គ ទី៤
អដ្ឋារសសហស្សខត្តិយកញ្ញាថេរីនមបទាន ទី១
[៣១] បពិត្រព្រះមហាមុនី យើងខ្ញុំសូមក្រាបទូលថា ភពទាំងពួងនៃយើងខ្ញុំអស់ហើយ តំណនៃភព យើងខ្ញុំបានដោះចេញហើយ អាសវៈទាំងពួងរបស់យើងខ្ញុំមិនមានឡើយ។ បពិត្រព្រះមហាមុនី កុសលណាមួយ ដែលយើងខ្ញុំបរិកម្មហើយ ទាំងប្រាថ្នាដោយប្រពៃហើយ គ្រឿងប្រើប្រាស់ យើងខ្ញុំបានឲ្យហើយ ដើម្បីប្រយោជន៍ព្រះអង្គ។ បពិត្រព្រះមហាមុនី គ្រឿងប្រើប្រាស់ យើងខ្ញុំបានឲ្យហើយ ដល់ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងសាវ័កទាំងឡាយ បានប្រាថ្នាហើយ ដើម្បីប្រយោជន៍នៃព្រះអង្គ។ បពិត្រព្រះមហាមុនី កម្មខ្ពស់ និងទាប យើងខ្ញុំបានតម្កល់ទុក ដើម្បីពួកភិក្ខុដោយប្រពៃ ការបរិកម្មក្នុងត្រកូលដ៏ខ្ពស់ យើងខ្ញុំបានធ្វើរួចហើយ។ នាងខត្តិយកញ្ញាទាំងឡាយ ជាអ្នកបរិបូណ៌ដោយកម្ម ត្រូវកុសលមូលនោះឯងមកដាស់តឿន ហើយកន្លងនូវធម៌របស់មនុស្ស បានមកកើតក្នុងខត្តិយត្រកូល។
ID: 637643982851042859
ទៅកាន់ទំព័រ៖