ព្រះត្រៃបិដក ភាគ ៧៦

ជន​ទាំងឡាយ​នោះ បាន​ទទួល​នូវ​យស​ទាំងពួង សម្រេច​សម្បត្តិ​ទាំងពួង ហើយ​បាន​នូវ​សេចក្ដី​ជ្រះថ្លា​ក្នុង​ព្រះអង្គ មុខ​ជា​នឹង​បាន​ត្រាស់​ដឹង​ក្នុង​អនាគតកាល។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ មាន​ចក្ខុ យើងខ្ញុំ​ជា​ធីតា​នៃ​ព្រាហ្មណ៍ កើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ ប្រកបដោយ​លក្ខណៈ សូម​ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា (របស់​ព្រះអង្គ)។ ភព​ទាំងឡាយ យើងខ្ញុំ​លះបង់​ចោល​ហើយ ឫសគល់​នៃ​តណ្ហា យើងខ្ញុំ​បាន​ដកចេញ​ហើយ អនុស័យ យើងខ្ញុំ​បាន​ផ្ដាច់ផ្ដិល​ហើយ បុញ្ញាភិសង្ខារ យើងខ្ញុំ​បាន​ទំ​លាយ​ចេញ​ហើយ។ យើងខ្ញុំ​ទាំងអស់​មាន សមាធិ​ជា​អារម្មណ៍ ជា​អ្នកស្ទាត់ជំនាញ​ក្នុង​សមាបត្តិ នឹង​ប្រព្រឹត្ត​នៅ​ដោយ​ការ​ត្រេកអរ​ក្នុង​ធម៌ ដោយ​ឈាន​សព្វៗកាល។ បពិត្រ​ព្រះអង្គ​ជានា​យក តណ្ហា​ដែល​នាំ​សត្វ​ទៅកាន់​ភព អវិជ្ជា និង​សង្ខារ​ទាំងឡាយ យើងខ្ញុំ​បាន​ធ្វើឲ្យ​អស់ហើយ យើងខ្ញុំ​យល់​ច្បាស់​នូវ​ធម៌ ព្រោះ​ដល់​នូវ​បទ​គឺ​ព្រះនិព្វាន ដែល​បុគ្គល​ឃើញ​បាន​ដោយ​កម្រ។
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 637643983634324028
ទៅកាន់ទំព័រ៖