ព្រះត្រៃបិដក ភាគ ៧៦
ពួកយើងខ្ញុំផង ពួកមនុស្សដទៃផង ក្នុងនគរ ក្នុងជនបទ មានចិត្តជ្រះថ្លា ជាអ្នកទទួលមត៌កក្នុងធម៌នៃព្រះសម្ពុទ្ធនោះ។ ពួកស្រី ពួកប្រុស ពួកកុមារ ពួកកុមារិកាជាច្រើន ជនទាំងនោះ បាននាំគ្នារោយរាយដីខ្សាច់ ដល់ស្ពានផង ដល់វិហារផង។ ជនទាំងនោះ នាំគ្នាដាំដើមចេក តម្កល់ក្អមពេញដោយទឹក លើកទង់ បោសសំអាតផ្លូវថ្នល់ បូជាធូប គ្រឿងលំអិត កម្រងផ្កា ជាគ្រឿងសក្ការៈថ្វាយព្រះសាស្ដា។ លុះជនទាំងនោះ បានធ្វើស្ពាន និងវិហាររួចហើយ និមន្តព្រះសាស្ដាជានាយក ថ្វាយមហាទាន ហើយប្រាថ្នានូវសម្ពោធិញ្ញាណ។
ព្រះមហាមុនី ព្រះនាមបទុមុត្តរៈ ជាមហាវីរៈ ជាទីគោរពរបស់សព្វសត្វទាំងឡាយ ទ្រង់បានធ្វើអនុមោទនា ហើយព្យាករថា ក្នុងកប្បទីមួយសែនកន្លងទៅ មានភទ្ទកប្បកើតឡើង បុរសនោះ បាននូវសេចក្ដីសុខក្នុងភពតូចភពធំ ហើយនឹងដល់ពោធិញ្ញាណ។ ពួកនរៈនារីណាមួយ ដែលបានធ្វើនូវហត្ថកម្ម លុះដល់កាលជាអនាគត ជនទាំងអស់នោះ នឹងមានក្នុងទីចំពោះព្រះភក្រ្ត (នៃព្រះពុទ្ធនោះ)។
ID: 637643984675887028
ទៅកាន់ទំព័រ៖