ព្រះត្រៃបិដក ភាគ ៧៦

 បានឮ​ថា ព្រះ​ព្រាហ្មណ​កញ្ញា​ភិក្ខុនី ៨៤.០០០ រូប បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ចំពោះ​ព្រះ​ភក្រ្ត​ព្រះមានព្រះភាគ ដោយ​ប្រការ​ដូច្នេះ។

ចប់ ចតុរា​សី​តិ​សហស្ស​ព្រាហ្មណ​កញ្ញា​ថេ​រី​នម​បទាន។


ឧប្បល​ទាយិកា​ថេ​រិយា​បទាន ទី៣


 [៣៣] ក្នុង​នគរ​អរុណ​វតី មាន​ក្សត្រ​មួយ​ព្រះអង្គ ព្រះនាម​អរុ​ណៈ ខ្ញុំ​ជា​អគ្គមហេសី​របស់​ស្ដេច​នោះ ខ្ញុំ​បាន​ញ៉ាំង​ជន​ពួក​ខ្លះ​ឲ្យ​បម្រើ។ ក្នុង​កាលនោះ ខ្ញុំ​អង្គុយ​ក្នុង​ទីស្ងាត់ ហើយ​ត្រិះរិះ​យ៉ាងនេះ​ថា បើ​អាត្មាអញ​មិនបាន​ធ្វើកុសល ដែល​គប្បី​កាន់​យក​ទៅ​បានទេ អាត្មាអញ​នឹង​ទៅកាន់​នរក មាន​សេចក្ដី​ក្ដៅក្រហាយ​ធំ ខ្លោចផ្សា មាន​សភាព​ឃោរឃៅ អាក្រក់​ក្រៃលែង​ដោយពិត សេចក្ដីសង្ស័យ​របស់​អាត្មាអញ ក្នុង​រឿង​នេះ​គ្មាន​ទេ។ លុះ​ខ្ញុំ​គិត​យ៉ាងនេះ​ហើយ ក៏​ញ៉ាំង​ចិត្ត​ឲ្យ​រីករាយ ចូល​ទៅ​គាល់​ព្រះរាជា ហើយ​ក្រាបបង្គំទូល​នូវ​ពាក្យ​នេះ​ថា
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 637643985375417798
ទៅកាន់ទំព័រ៖